អបអរសារទកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំ “Employee Appreciation Day”


11 Jan 2022

នារសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវីធីជួបជុំបុគ្គលិកប្រចាំឆ្នាំស្ថិតក្រោមប្រធានបទ “Employee Appreciation Day” ដែលកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ជួបជុំសំណេះសំណាលគ្នា រវាងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ចូលរួមក្នុងបេសកម្ម ដើម្បីក្លាយខ្លួនជា ទូតនាំសារ ផ្សព្វផ្សាយបន្តនូវ កេរ្តិ៍ឈ្មោះ និងផលិតផលទាំងឡាយ របស់ក្រុមហ៊ុនទៅខាងក្រៅ។


https://www.orkide.com.kh/storage/images/news/9ETRFIcQvkBOfvMi2a4kVaicNsdrFz0mfjFmNpCG.jpeg

កម្មវិធីនេះ ក៏បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកក្នុងការបំពេញការងារ និងបម្រើសេវាកម្មបានយ៉ាងល្អជូនអតិថិជន បើទោះបីជាយើងបានជួបប្រទះជាមួយបញ្ហាកូវីដកាលពី២ឆ្នាំកន្លងទៅនេះ។ យ៉ាងណាមិញ យើងមិនដែលភ្លេចគ្នា ហើយក៏នៅតែបន្តធ្វើដំណើរទៅមុខជាមួយគ្នាក្នុងបរិបទថ្មី គឺត្រូវរៀនរស់ជាមួយកូវីដ១៩ ដោយនៅតែបន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន គ្រប់ពេលវេលាជានិច្ច។

អ្វីដែលពិសេសនោះ គណៈគ្រប់គ្រងក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ដោយផ្តល់នូវភាពកក់ក្តៅ និងការថែទាំបុគ្គលិកគ្រប់កាលៈទេសៈ ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ក្នុងកម្មវិធី Employee Appreciation Day នេះ ក្រុមហ៊ុនក៏បានផ្តល់ជូននូវកាដូដែលជារង្វាន់លើកទឹកចិត្តដល់បុគ្គលិកទាំងអស់ផងដែរ។